ដំណឹងជ្រើសរើសបុគ្គលិក


ឆ្នោត​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក (Diversity Visa Program)

ថ្មីៗនេះស្ថានទូតអាមេរិក បានទទួលសំនួរជាច្រើនទាក់ទង នឹងកម្មវិធី Diversity Immigrant Visa (DV) ឫដែលគេច្រើនហៅថាកម្មវិធីឆ្នោតទៅរស់នៅសហរដ្ឋអាមេរិក។
ស្ថានទូតអាមេរិកសូមបញ្ជាក់ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកជាអ្នកបើក និងគ្រប់គ្រងដំណើរការកម្មវិធីឆ្នោត Diversity Immigrant Visa (DV) ។ គ្មានអង្គការឬក្រុមហ៊ុនណាមួយត្រូវបានអនុញ្ញាតិអោយជូនដំណឹងដល់អ្នកចូលរួមលេងឆ្នោតពីការឈ្នះឆ្នោត ឬជំហានបន្ទាប់ក្នុងដំណើរការដាក់ពាក្យសុំទិដ្ឋាការរបស់គេនោះទេ។ បុគ្គលឬអង្គការទាំងឡាយណាដែលអះអាងថាអាចជួយសុំទិដ្ឋាការចូលសហរដ្ឋអាមេរិកអោយអ្នកបាន ក្នុងតំលៃយ៉ាងថ្លៃនោះ សុទ្ធតែកុហកទេ ។ មានតែមន្ដ្រីកុងស៊ុលរបស់ស្ថានទូតអាមេរិកទេទើបមានសិទ្ធិសំរេចលើពាក្យសុំទិដ្ឋាការ ។
កម្មវិធីនេះសំរាប់ឆ្នាំ២០១៥ (DV-2015) បានបិទឈប់ទទួលពាក្យ តាំងពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៣ ម្លេះ។ បេក្ខជន DV-2015 អាចប្រើ confirmation number ដែលលោកអ្នកទទួលបានក្នុងពេលចុះឈ្មោះ ដើម្បីចូលឆែកមើលលទ្ធផលដោយខ្លួនឯង ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៤ តទៅ ដោយចូលទៅកាន់វែបសាយ http://www.dvlottery.state.gov/ESC/ ។ កាលបរិច្ឆេទបើកកម្មវិធី DV-2016 មិនទាន់ត្រូវបានប្រកាសនោះទេ។ ស្ថានទូតអាមេរិក នឹងជូនដំណឹង តាមរយៈវែបសាយ និងទំព័រហ្វេសប៊ុក នៅពេលក្រសួងការបរទេសអាមេរិក ប្រកាសបើកកម្មវិធីនេះ។
សូមចុច link ខាងក្រោម ដើម្បីអានបន្ថែម៖
http://khmer.cambodia.usembassy.gov/warning_diversityvisa.html
ចំពោះពត៌មានបន្ថែម សូមទាក់ទងទៅការិយាល័យកុងស៊ុលរបស់ស្ថានទូតអាមេរិក តាមរយៈអ៊ីមែលនេះ៖ IVPhnomPenh@state.gov



Raffles Hotel Le Royal

A luxury hotel fit for Royalty. Raffles Hotel Le Royal has, for nearly a century, been the premier hotel in Phnom Penh, blessed with history and style, atmosphere and aesthetics. First established in 1929, it welcomes as it has always done a diverse international clientele of entrepreneurs, writers, journalists, royalty and intrepid travelers of all stripes. Graced through the years by legends including former U.S First Lady Jacqueline Kennedy and French writer, statesman and adventurer André Malraux, Raffles Phnom Penh sets the benchmark for refined enchantment and divine relaxation. Perfectly of its place, this exceptional establishment is the genuine article; infused with the history of Phnom Penh itself.
Located at the heart of this intoxicating city, directly across from the American embassy, this landmark luxury hotel offers easy access to the Central Market and Russian Market and makes an ideal base for sightseeing tours of Wat Phnom, the Royal Palace, the Silver Pagoda and along the mythical Mekong.
Cambodian cuisine is, of course, one of the world's undiscovered treasures and guests can enjoy the finest French and Cambodian delicacies in Restaurant Le Royal. Or you might try a Femme Fatale, the signature cocktail of the Elephant Bar, the centre of the city’s brilliant social scene. Meanwhile, the Raffles Spa offers true relaxation in the Cambodian style; gentle, aromatic massages and therapies to soothe the soul. For therapy of a different kind, bijou boutiques within the hotel showcase exclusive Khmer collections: beautiful, elegant, authentic design from this mystical Kingdom. For romance and relaxation, business or pleasure, Raffles Hotel Le Royal, Phnom Penh is an extraordinary place in an extraordinary location: an exciting, enchanting place loved by those with an adventurous spirit and a taste for the very best.
The story continues...

Hotels in Sihanouk Ville

5 Star 
1-
2-
3-
4-
5-
6-
7-
8-
9-
10-
4 Star
1-
2-
3-
4-
5-
6-
7-
8-
9-
10-
3 Star
1-
2-
3-
4-
5-
6-
7-
8-
9-
10-

Hotels in Siem Reap

5 Star 
1-
2-
3-
4-
5-
6-
7-
8-
9-
10-
4 Star
1-
2-
3-
4-
5-
6-
7-
8-
9-
10-
3 Star
1-
2-
3-
4-
5-
6-
7-
8-
9-
10-

Hotels in Phnom Penh

5 Star  

1- Raffles Hotel Le Royal
2- Sofitel Phnom Penh Phokeethra
3- InterContinental Phnom Penh
4- NagaWorld Hotel & Entertainment Complex

4 Star
1-
2-
3-
4-
5-
6-
7-
8-
9-
10-
3 Star
1-
2-
3-
4-
5-
6-
7-
8-
9-
10-

រឿងអង្គរក្សស្បែកស្វិត

សូមទស្សនាទាំងអស់គ្នា​!!

How to Make a Custom ECOMMERCE Website With WordPress - BEGINNERS

តើធ្វើដូចម្តេចដើម្បីធ្វើឱ្យគេហទំព័រ eCommerce ផ្ទាល់ខ្លួនជាមួយនិង Wordpress
សូមមើល​ Video ខាង​ក្រោម​នេះ

ឆ្នោតផ្សងសំណាងទៅរស់នៅសហរដ្ឋអាមេរិក


ការ​ដាក់​ពាក្យ​​ផ្សងសំណាងទៅរស់នៅសហរដ្ឋអាមេរិក​គឺ​ងាយ ហើយ​មិន​អស់​ថ្លៃ​អ្វី​ទេ​ សូម​ចូល​មើល http://dvlottery.state.gov ដើម្បី​អាន​អំពី​ឆ្នោត​ផ្សង​សំណាង​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក ។

សូមប្រយ័ត្នការ​ឆបោក​ពេល​សុំទិដ្ឋា​ការទៅរស់សហ​រដ្ឋអាមេ​រិក

ការប្រព្រឹត្តអំពើឆបោកនៅ​ពេល​សុំទិដ្ឋា​ការគឺជាអំពើ​ល្មើស​មួយយ៉ាង​ធ្ងន់ ​ធ្ងរ។ អ្នកដាក់​ពាក្យ​សុំ​​ដែល​ប្រព្រឹត្ត​អំពើឆបោក​នឹងមិនអាច​ទទួល​បានទិដ្ឋា​ ការនៅ​ពេលឆបោក ហើយ​ប្រហែល​មិនអាច​ទទួល​​បាន​ទិដ្ឋាការ​ជារៀង​រហូត​នៅពេល​អនាគត។
ខាងក្រោមនេះគឺជា​គំរូនៃ​អំពើឆបោក​ខ្លះៗ នៅពេល​សុំទិដ្ឋា​ការ៖
  • មិន​ឆ្លើយសំណួរ​អោយ​បានត្រង់​ឬពេញ​លេញ ក្នុង​ទំរង់ពាក្យ​សុំ ឬក្នុង​ពេល​សំភាសន៍។
  • ឯកសារ​ដែលដាក់មក ដូច​ជាសំបុត្រ​កំណើត មិន​មាន​ព័ត៌មាន​ពិត។ ការដែល​អ្នក​ទទួល​បាន​ឯក​សារ​ដោយវិធីណា​និងពី​ទីណា​​​នោះគឺវាមិន​សំខាន់​ទេ បើសិន​ជាព័ត៌​មាននោះ​មិន​ពិត​​ហើយ​នោះ។
  • បង្ហាញឯកសារ​ផ្លូវការ ដូច​ជាសំបុត្រ​កំណើត ដែល​បានទទួល​ពីប្រភព​មិន​ផ្លូវការ បើ​ទោះបី​​ជា​ឯកសារ​នោះជា​ព័ត៌មាន​ពិតក៏​ដោយ។
  • បង្ហាញឯកសារដែល​​បញ្ចាក់​​ថាមាន​​ទំនាក់​ទំនង​​ក្លែង​ក្លាយ​នឹង​គ្នា។
  • ដាក់ពាក្យសុំទិដ្ឋាការ​ទេសចរណ៍ ក្នុងពេល​អ្នកចង់​ទៅ​ស្នាក់​នៅ ឬសិក្សា​នៅ​សហ​រដ្ឋអាមេ​រិក។
រាយការណ៍ពីការបន្លំឆបោកនៅពេលដាក់ពាក្យសុំទិដ្ឋាការ!
ប្រសិន​បើ​លោក​អ្នក​មាន​ពត៌មាន ឬ​ភស្ដុតាង​ច្បាស់លាស់​អំពី​ករណី​ក្លែង​បន្លំ​ឬអំពើមិន​គប្បី​ទាក់​ទងនឹង​ ករណី​ទិដ្ឋាការ​អន្តោ​ប្រវេសន៍ យើងខ្ញុំចង់ដឹងពីរឿងនេះ។ សូម​ទាក់​ទងមក​ការិយាល័យ​របស់​យើង​ខ្ញុំ​ដោយ​ផ្ញើ​អ៊ី​ម៉េល​មក​កាន់ IVPhnomPenh@state.gov ។ ​ប្រសិន​បើ​លោក​អ្នក​មាន​ពត៌មាន ឬ​ភស្ដុតាង​ច្បាស់លាស់​អំពី​ករណី​ក្លែង​បន្លំ​ឬអំពើមិន​គប្បី​ទាក់​ទងនឹង​ ករណី​ទិដ្ឋាការ​មិន​មែន​អន្តោ​ប្រវេសន៍ សូម​ទាក់​ទងមក​ការិយាល័យ​របស់​យើង​ខ្ញុំ​ដោយ​ផ្ញើ​អ៊ី​ម៉េល​មក​កាន់ NIVPhnomPenh@state.gov ។

ការ​បង្ការការ​បន្លំ​ទាក់ទង​នឹងកម្មវិធី DV-2015

        សូម​​ចាំ​ថា មាន​កំណើន​យ៉ាង​ច្រើន​នៃ​លិខិត និង​អ៊ីម៉េល​ក្លែងបន្លំ​ដែល​ត្រូវ​បាន​ផ្ញើ​ទៅ​អ្នក​លេង​ឆ្នោត​នេះ​។ អ្នក​ដែល​បន្លំ​ទាំង​នោះ​និយាយ​ថា គេ​គឺ​ជា​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ហើយ​ទារ​លុយ​ពី​អ្នក​លេង​ឆ្នោត​។ អ្នក​លេង​ឆ្នោត​គួរ​ពិនិត្យ​មើល​បែបបទ​នៃ​កម្មវិធី​ឆ្នោត ដើម្បី​ដឹង​ថា តើ​ត្រូវ​រំពឹង​អ្វី​ខ្លះ រំពឹង​នៅ​ពេល​ណា ហើយ​មក​ពី​ខាង​ណា​។
         លើស​ពី​នេះ​ទៀត មាន​ក្រុមហ៊ុន​ជា​ច្រើន​ធ្វើ​ជា​អ្នក​សំរួល​ទិដ្ឋាការ ជា​ភ្នាក់ងារ​ទិដ្ឋាការ ឬ​អ្នក​សំរបសំរួល​ទិដ្ឋាការ​ដែល​ប្រកាស​ជួយ​សំរួល​ក្នុង​ការ​ដាក់​ពាក្យ​លេង ​ឆ្នោត​នេះ​។ ការ​ប្រើ​អ្នក​ក្រៅ​អោយ​ជួយ​ក្នុង​ការ​លេង​ឆ្នោត​នេះ​មិន​ជា​ការ​ចាំបាច់​ទេ ហើយ​​ព័ត៌មាន​ដែល​មិន​ត្រឹមត្រូវ​ដែល​ដាក់​ចូល​ដោយ​អ្នក​ក្រៅ​នាំ​អោយ​គេ​ មិន​អាច​ជាប់​បាន ឬ​ត្រូវ​បាន​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​អោយ បើ​ទោះ​បី​ជា​គេ​បាន​ត្រូវ​ប្រកាស​ថា​ជាប់​ហើយ​ក៏​ដោយ​។
        អ្នក​សំរបសំរួល​ទិដ្ឋាការ​ខ្លះ​បាន​ជួយ​អ្នក​លេង​ឆ្នោត រក្សា​ទុក​ទំព័រ​បញ្ជាក់ (Confirmation page) របស់​គេ រួច​ហើយ​ទារ​លុយ​បន្ថែម​សំរាប់​ការ​ផ្តល់​ព័ត៌មាន​ចាំបាច់​នៅ​លើ​ទំព័រ​ បញ្ជាក់​។ អ្នក​សំរបសំរួល​ខ្លះ​ថែម​ទាំង​បាន​តំរូវ​អោយ​អ្នក​ជាប់​ឆ្នោត​ធ្វើ​អ្វី​ដែល ​មិន​ត្រឹមត្រូវ ដើម្បី​បាន​ព័ត៌មាន​។ បើ​អ្នក​លេង​ឆ្នោត​ពឹងពាក់​គេ​ក្នុង​ការ​បំពេញ​ពាក្យ​ចូល​លេង​ឆ្នោត គេ​គួរ​តែ​ធ្វើ​យ៉ាង​ណា​អោយ​គេ​អាច​ទទួល​បាន និង​រក្សា​លេខ​បញ្ជាក់ (Confirmation number) ដែល​មាន​នៅ​លើ​ទំព័រ​បញ្ជាក់ ដែល​បាន​មក​នៅ​ពេល​បំពេញ​ពាក្យ​ចូល​លេង​ឆ្នោត​ចប់​។
        សំរាប់​​ឆ្នោត DV-2015 គ្មាន​ការ​ផ្ញើ​តាម​សំបុត្រ​នូវ​សេចក្តី​ជូន​ដំណឹង និង​លិខិត​ប្រាប់​ពី​ការ​ណាត់​ជួប​សំភាសន៍​ទិដ្ឋាការ​ទេ ដើម្បី​ជៀសវាង​ការ​បន្លំ​។ អ្នក​លេង​ឆ្នោត DV-2015 អាច​ទទួល​អ៊ីម៉េល​ពី​រដ្ឋាភិបាល​អាមេរិក​ដែល​រំលឹក​គេ​អោយ​មើល​ថា​តើ​គេ​ ជាប់​ឬ​ធ្លាក់ តាមរយៈ DV Entrant Status Check ក្រសួង​ការ​បរទេស​អាមេរិក​មិន​ដែល​ប្រើ​អ៊ីម៉េល ដើម្បី​ប្រាប់​អ្នក​លេង​ឆ្នោត​ថា រូប​គេ​ត្រូវ​បាន​ជ្រើសរើស​ហើយ​នោះ​ទេ​។ អ្នក​លេង​ឆ្នោត​អាច​ដឹង​ថា​តើ​ឈ្មោះ​គេ​ត្រូវ​បាន​ជ្រើសរើស សំរាប់​ការ​បន្ត​ពិនិត្យ​ត​ទៅ​ទៀត ដោយ​ចូល​មើល​ត្រង់ DV Entrant Status Check ។ ការ​ទាក់ទង​របស់​យើង​តាម​អ៊ីម៉េល នឹង​មិន​ប្រាប់​ទៅ​អ្នក​ដែល​ជាប់​ទេ ហើយ​ក៏​មិន​ប្រាប់​លំអិត​ពី​ថ្ងៃ​ខែ​និង​ពេល​វេលា​សំភាសន៍​ទិដ្ឋាការ​ដែរ​។ សូម​ចាំ​ផងដែរថា ថ្ងៃ​សំរាប់​ដំណើរការ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ឆ្នោត DV នឹង​ត្រូវ​បង់​ទៅ​អោយ​បេឡា​នៅ​ស្ថានទូត​អាមេរិក ទៅ​តាម​ពេល​វេលា​នៃ​ការ​ណាត់​ជួប​។ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មិន​សុំ​អោយ​លោក​អ្នក​ផ្ញើ​លុយ​ជា​មុន​តាម​សែក អាណត្តិប្រៃសណីយ៍ ឬ​ការ​ផ្ទេរ​លុយ​តាម​ធនាគារ​ទេ​។
        លោក​​​អ្នក​​មិន​​គួរ​​ជឿ​អ៊ីម៉េល​ដែល​អះអាង​ថា លោក​អ្នក​បាន​ជាប់​ឆ្នោត ហើយ​ត្រូវ​ដាក់​ពាក្យ​សុំទិដ្ឋាការ​ទេ​។ អ៊ីម៉េល​ដែល​មាន​បំណង​មិន​ល្អ​បែប​នេះត្រូវ​បាន​ផ្ញើ​ដោយ​ឧក្រិដ្ឋជន ដែល​មាន​បំណង​បោក​​យក​​លុយ​​​ពី​​គេ​​។ បើ​លោក​អ្នក​ទទួល​បាន​ដំណឹង​បែប​នេះ សូម​ផ្ញើ​បន្ត​ទៅ​ស្ថានទូត​ឬ​កុងស៊ុល​អាមេរិក​ដែល​នៅ​ជិត​បំផុត​។ ក្រសួង​ការបរទេស​អាមេរិក​មាន​ការិយាល័យ ដែល​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​អ៊ិនធ័រណែត ដើម្បី​បញ្ឈប់​ការ​ក្លែង​បន្លំ​ទាំង​នេះ​។
        សូម​​ចូល​មើល​គេហទំព័រ​របស់​ក្រសួង​ការបរទេស​អាមេរិក ដើម្បី​ដឹង​ព័ត៌មាន​ពេញលេញ​ស្តីពី​ការ​ចូលរួម​លេង​ឆ្នោត DV ។ សូម​ចូល​មើល​ផង​ដែរ​នូវ​សេចក្តី​ព្រមាន​ពី​ការ​បន្លំ ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម​ស្តីពី​ការ​បន្លំ​តាម​អ៊ិនធ័រណែត​។
        បើ​​លោក​អ្នក​ចង់​ប្តឹង​ពី​ការ​បន្លំ​តាម​អ៊ិនធ័រណែត សូម​ចូល​មើល​គេហទំព័រ econsumer.gov ដែល​ជា​ការងារ​ខិតខំ​រួម​គ្នា​របស់​ទីភ្នាក់ងារ​ការពារ​អតិថិជន​មក​ពី​ ប្រទេស​ចំនួន ១៧  ដែល​បង្ហោះ​ដោយ​គណកម្មាការ​ពាណិជ្ជកម្ម​សហព័ន្ធ​។ លោក​អ្នក​ក៏​អាច​ចូល​មើល​គេហទំព័រ​នៃ​មជ្ឈមណ្ឌល​ទទួល​បណ្តឹង​បទល្មើស​តាម​ អ៊ិនធ័រណែត របស់​ទីភ្នាក់ងារ FBI ផង​ដែរ​។ ដើម្បី​ប្តឹង​ពី​អ៊ីម៉េល​ដែល​ផ្ញើ​មក​ដោយ​គ្មាន​ការ​សុំ សូម​ទាក់ទង​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​។

សូមប្រយ័ត្នមនុស្ស​ឬ​អង្គការ​​ណា​ ​អះអាង​ថា​អាច​ជួយ​សុំ​ទិដ្ឋា​ទៅរស់នៅ​ សហរដ្ឋ​អាមេរិក​អោយ​អ្នក​បាន

សេចកី្ត​ព្រមាន​ពីការ​បន្លំ
          សូម​ចំណាំ៖ ទីភ្នាក់ងារ​ទុច្ចរិត​នៅ​ភ្នំពេញ​បាន​គាប​យក​លុយ​ពី​អ្នក​ឈ្នះ​ឆ្នោត​ផ្សង​ សំណាង​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក (DV) ។ ក្រុមហ៊ុន​ទាំង​នេះ​បាន​ជួយ​ពលរដ្ឋ​កម្ពុជា​ក្នុង​ការ​ដាក់​ពាក្យ​លេង​ឆ្នោត ​DV នេះ  ហើយ​បន្ទាប់​មក ទារ​ថ្លៃ​សេវា​ពី​អ្នក​ឈ្នះ​យ៉ាង​ច្រើន​សម្បើម ។ អ្នក​ឈ្នះ​ឆ្នោត​មិន​ត្រូវ​បង់​លុយ​ទេ ដើម្បី​អាច​ទទួល​បាន​លេខ​របស់​គេ​នោះ ។ គេ​មិន​ត្រូវ​បង់​លុយ​អោយ​ឈ្មួញ​កណ្តាល​យ៉ាង​ច្រើន​នោះ​ឡើយ ។​ ស្ថានទូត​អាច​ជួយ​អ្នក​ឈ្នះ​ឆ្នោត​ក្នុង​ការ​ទាក់ទង​ជាមួយ​មជ្ឈមណ្ឌល​កុង​ ស៊ុល​ Kentucky អោយ​បន្ត​ធ្វើ​ការ​លើ​ករណី​ឆ្នោត​ DV របស់​អ្នក ។
          មនុស្ស​ឬ​អង្គការ​ទាំងឡាយ​ណា​ដែល​អះអាង​ថា​អាច​ជួយ​សុំ​ទិដ្ឋាការ​ចូល​ សហរដ្ឋ​អាមេរិក​អោយ​អ្នក​បាន ក្នុង​តំលៃ​យ៉ាង​ថ្លៃ​នោះ ​សុទ្ធតែ​កុហក​ទេ ។​ មាន​តែ​មន្ដ្រី​កុងស៊ុល​របស់​ស្ថានទូត​អាមេរិក​ទេ​ទើប​មាន​សិទ្ធិ​សំរេច​លើ​ ពាក្យ​សុំ​ទិដ្ឋាការ ។ អ្នក​ដាក់​ពាក្យសុំ​ក៏​មិន​ត្រូវ​រៀបការ​ក្លែងក្លាយ​ឬ​ប្រើ​ឯកសារ​ ក្លែងក្លាយ​ឡើយ​នៅ​ពេល​ដាក់​ពាក្យសុំ​ទិដ្ឋាការ​ដែរ ។ បើ​គេ​ធ្វើ​ដូច្នេះ គេ​នឹង​ត្រូវ​បាន​បដិសេធ​ចោល ហើយ​មិន​អាច​ទទួល​ទិដ្ឋាការ​ចូល​សហរដ្ឋ​អាមេរិក​ជា​រៀង​រហូត ។ សូម​ទាក់ទង​ស្ថានទូត​អាមេរិក​តាម​អ៊ីម៉េល IVPhnomPenh@state.gov បើ​​មាន​ឈ្មួញ​កណ្ដាល​ណា​មួយ​គាប​ទារ​ប្រាក់​ពី​អ្នក ឬ​រាយការណ៍​ពី​អំពើ​ទុច្ចរិត ការ​បន្លំ អំពើ​មិន​គប្បី​ទាក់ទង​នឹង​ទិដ្ឋាការ និង​អំពើ​ខុស​ច្បាប់​ដទៃ​ទៀត​ទាក់ទង​នឹង​ទិដ្ឋាការ​អន្ដោប្រវេសន៍​និង​ មិនមែន​អន្ដោប្រវេសន៍ ។
          កន្លង​មក​មាន​គេហទំព័រ​បន្លំ​ជា​គេហទំ​ព័រ​ផ្លូវការ​របស់​រដ្ឋាភិបាល​សហរដ្ឋ ​អាមេរិក ។ ក្រុមហ៊ុន​ខ្លះ​ដែល​បន្លំ​ធ្វើ​ជា​ស្ថាប័ន​នៃ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ បាន​ទារ​លុយ​ក្នុង​ការ "បំពេញ" បែបបទ​លេង​ឆ្នោត​។ អ្នក​លេង​ឆ្នោត​មិន​ត្រូវ​បង់​ថ្លែ​អ្វី​ទាំងអស់​ក្នុង​ការ​បើក​គេហទំព័រ​ ហើយ​បំពេញ​ពាក្យ​តាម​អ៊ិនធ័រនែត ដើម្បី​ចូលរួម​លេង​ឆ្នោត​ DV  ។​ ក្រសួង​ការបរទេស​អាមេរិក​មិនជំរាប​អ្នក​ជាប់​ឆ្នោត​ DV តាមរយៈ​សំបុត្រ​ឫ​តាម​អ៊ីម៉េល​ទេ ។ ចំពោះ​ព័ត៌មាន​លំអិត​ សូម​មើល​គេហទំព័ររបស់​ក្រសួង​ការបរទេស​អាមេរិក។

From Khmer US Embassy.

កូនខ្មែរ​បង្កើត​កម្មវិធី​ទូរស័ព្ទ​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​ស្ទះចរាចរណ៍​នៅ​កម្ពុជា

ភ្នំពេញ: កំណើន​សេដ្ឋកិច្ច​បាន​នាំ​មក​នូវ​ចំនួន​យានយន្ត​ដ៏ច្រើន​ដែល​បង្ក​ជា​ការ​ កកស្ទះ​ចរាចរណ៍​ណែនណាន់ តាន់តាប់​ដ៏គួរ​ឲ្យ​ឈឺក្បាល​ដល់​បណ្ដា​អ្នក​ដំណើរ​ទាំងឡាយ។ ​ឆ្លើយតប​ទៅ​នឹង​បញ្ហា​នេះ កូនខ្មែរ​ជំនាញ​បច្ចេកវិទ្យា​មួយ​រូប​បាន​បង្កើត​កម្មវិធី​ទូរស័ព្ទ​ ស្មាតហ្វូន​ដើម្បី​សម្រួល​ដល់​អ្នក​បើកបរ​ទាំងឡាយ។
ក្រោយពី​សម្ពោធ​នូវ​កម្មវិធី​ទូរស័ព្ទ​ដែល​ផ្ដល់​ឱកាស​ឲ្យ​បណ្ដា​អ្នក​ ប្រើប្រាស់​រាយការណ៍​ពី​ស្ថានភាព​ចរាចរណ៍​នៅ​តាម​វិថី​នានា​កាលពី​ថ្មីៗ​នេះ លោក វ៉ា កូរ៉ា ស្ថាបនិក Chatomuk Traffic បាន​ថ្លែង​ថា៖ «ការ​ស្ទះ​ផ្លូវ​មិនមែន​ត្រឹម​តែ​ជា​បញ្ហា​ចរាចរណ៍​នោះ​ទេ វា​គឺជា​បញ្ហា​សង្គម​មួយ​ផង​ដែរ»។
លោក​បាន​ពន្យល់​ថា៖ «នៅពេល​ដែល​យើង​ជួប​បញ្ហា​ស្ទះផ្លូវ យើង​ខាត​ពេលវេលា ហើយ​មាន​អារម្មណ៍​ថា​ស្រេ្តស​ទៀត​ផង ដូច្នេះ​វា​ជា​ការ​មិន​ល្អ​សម្រាប់​សុខភាព​នោះ​ទេ។ វា​ក៏​ធ្វើឲ្យ​ខាតបង់​ដល់​សេដ្ឋកិច្ច​ផង​ដែរ ព្រោះ​យើង​មិន​អាច​ទុក​ពេល​នោះ​ធ្វើ​សកម្មភាព​អ្វី​មាន​ប្រយោជន៍​បាន»។
Chatomuk Traffic ដំណើរ​បាន​ទាំង iOS និង Android។
Chatomuk Traffic ដំណើរ​បាន​ទាំង iOS និង Android។ ស្រេង ម៉េងស្រ៊ុន
ស្ថិត​ក្នុង​វ័យ​ ២៨ ​ឆ្នាំ លោក វ៉ា កូរ៉ា បាន​បញ្ជាក់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​បច្ចេកវិទ្យា​ទំនាក់ទំនង​ មកពី​ក្រុង ​តូក្យូ និង​មាន​បទពិសោធ​បម្រើការ​នៅ​ក្រុមហ៊ុន​ដ៏ល្បីល្បាញ​របស់​ជប៉ុន Rakuten។ ប្រាក់កម្រៃ​ខ្ពស់​ពី​អាជីព​នៅ​ប្រទេស​ដ៏ជឿនលឿន​នេះ​មិន​បាន​បង្អាក់​ ក្ដីសុបិន​របស់​លោក​ក្នុង​ការ​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​មួយ​នៅ​ទឹកដី​ កំណើត​ឡើយ។
ស្ថាបនិក​វ័យក្មេង​រូប​នេះ​និយាយ​ថា៖ «ខ្ញុំ​បាន​ការងារ​ដ៏ល្អ នៅ​ក្រុមហ៊ុន​ល្បី​មួយ​របស់​ប្រទេស​ជប៉ុន ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​មិន​គ្រប់គ្រាន់​ទេ។ ខ្ញុំ​ចង់​បង្កើត​អ្វី​មួយ​ដែល​ជា​របស់​ខ្លួនឯង​ផ្ទាល់​»។
កាលពី​ឆ្នាំ​មុន​លោក​បាន​វិល​មក​មាតុប្រទេស​ដើម្បី​ធ្វើ​កិច្ចការ​ អភិវឌ្ឍ​វេបសាយ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​អ៊ីខមមើស។ ប៉ុន្តែ​លោក​ក៏​សម្រេច​ចិត្ត​ចាប់ផ្ដើម​ផ្ដោត​ទៅលើ​បញ្ហា​ចរាចរណ៍​នៅ​ កម្ពុជា ដោយ​ប្រើ​បទពិសោធ​ពី​រចនាសម្ព័ន្ធ​កម្មវិធី​ធ្វើ​ដំណើរ​នៅ​ទីក្រុង​តូក្យូ។
លោក​បាន​រំឭក​ថា៖ «ពេល​ខ្ញុំ​នៅ​ប្រទេស​ជប៉ុន មុន​ពេល​ដែល​ខ្ញុំ​ចេញ​ទៅ​ណា​មក​ណា ខ្ញុំ​តែង​ឆែក​មើល​កាលវិភាគ​ជើង​រថភ្លើង និង​ផ្លូវ​នានា ដើម្បី​ឲ្យ​យើង​អាច​ចំណាយ​ពេល​ខ្លី និង​អស់​លុយ​តិច»។
យ៉ាងណា​មិញ សម្រាប់​ទីក្រុង​ដែល​មិន​មាន​ផ្លូវ​រថភ្លើង និង​ចំនួន​ខ្សែ​រថយន្ត​ក្រុង​មាន​កំណត់​នោះ លោក វ៉ា កូរ៉ា បាន​សម្រេច​ចិត្ត​បង្កើត​កម្មវិធី Chatomuk Traffic ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ទាំងឡាយ​រាយការណ៍​ផ្ទាល់​ពី​ស្ថានភាព​នៅ​តាម​ ផ្លូវ​នានា។ ក្រោយពី​ចំណាយ​ពេល​៦​ខែ ក្រុម​ការងារ​ទាំង​ ៥ ​នាក់​របស់​លោក​បាន​សម្ពោធ​កម្មវិធី​នេះ​កាលពី​ខែ​មុន ដោយ​ដំណើរការ​បាន​ទាំង​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android។
យោងតាម​លោក វ៉ា កូរ៉ា នៅ​៣​សប្ដាហ៍​ដំបូង កម្មវិធី​នេះ​មាន​ចំនួន​អ្នក​ទាញ​យក​ទៅ​ប្រើប្រាស់ ​៣០០០ ​នាក់​ឯណោះ ហើយ​លោក​កំពុង​តែ​អភិវឌ្ឍ​វា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង។
លោក​បាន​ឲ្យ​ដឹង​ថា៖ «នៅពេល​ឆាប់ៗ​ខាង​មុខ​នេះ យើង​ចង់​ឲ្យ​អ្នក​ប្រើប្រាស់​អាច​បញ្ចូល​រូបភាព​ក្នុង​ប្រព័ន្ធ​របស់​យើង ហើយ​ពួកគេ​ក៏​អាច​ជ្រើសរើស​នូវ​ឈ្មោះ​ផ្លូវ​ដែល​ពួកគេ​ចូលចិត្ត​ធ្វើ​ដំណើរ​ ពី​ផ្ទះ​ទៅ​កន្លែង​ធ្វើការ​ផង​ដែរ។ ធ្វើ​ដូច្នេះ នៅពេល​ដែល​មាន​បញ្ហា​ស្ទះចរាចរណ៍​ត្រង់​ចំណុច​ណា​មួយ​នៃ​ផ្លូវ​ដែល​ ពាក់ព័ន្ធ​នោះ យើង​នឹង​ធ្វើការ​ជូន​ដំណឹង​ដល់​អ្នក​ដំណើរ​វិញ​ភ្លាម​ផង​ដែរ»។
នៅពេល​ដែល​កម្មវិធី Chatomuk Traffic មាន​ប្រជាប្រិយភាព​ខ្លាំង​ហើយ លោក​នឹង​ពិចារណា​ភ្ជាប់​ការ​ផ្សាយពាណិជ្ជកម្ម​ដើម្បី​ឲ្យ​បណ្ដា​ហាង ឬ​អាជីវកម្ម​ផ្សេង​ទៀត​ផ្ដោត​ទៅលើ​អ្នក​ដំណើរ​ស្ថិត​នៅ​តំបន់​ជាក់លាក់។
ទោះ​ជា​សព្វថ្ងៃ​លោក​ធ្វើ​កិច្ចការ​លើ​កម្មវិធី​ចរាចរណ៍​នេះ​ក៏ពិតមែន ប៉ុន្តែ​លោក​នៅ​តែ​មិន​បោះបង់​គម្រោង​បង្កើត​វេបសាយ​អ៊ីខមមើស​នៅ​ប្រទេស​ កម្ពុជា​នោះ​ទេ។ យោងតាម​សម្ដី​លោក អ្នកបង្កើត​កម្មវិធី​ទូរស័ព្ទ​ភាគច្រើន​មិនមែន​ដើម្បី​តែ​ប្រាក់​ទេ។
លោក វ៉ា កូរ៉ា បាន​និយាយ​ថា៖ «ពួកគេ​សុទ្ធតែ​មាន​ក្ដីសុបិន​ចង់​ក្លាយ​ជា​អ្នក​បច្ចេកវិទ្យា​ល្បី​ដូច​នៅ​ តំបន់​ស៊ីលីកូន វ៉ាលី ដែល​ជា​ពិភព​ផ្ដល់​កំណើត​ដល់​បច្ចេកវិទ្យា​ទំនើប​បំផុត​ក្នុង​លោក​នោះ»។
ដោយឡែក សម្រាប់​រូបលោក​ជា​ស្ថាបនិក​កម្មវិធី Chatomuk Traffic ផ្ទាល់ លោក​បញ្ជាក់​ថា៖ «ខ្ញុំ​ចង់​ធ្វើអ្វី​ដែល​មាន​ប្រយោជន៍​ដល់​មនុស្ស​ទាំងឡាយ»៕ By Postkhmer

How to setup Wordpress in a CPanel Hosting Environment | Wordpress | CPanel

Thanks!!

Google ដាក់​ភាសា​ខ្មែរ​នៅ​លើ Gmail ហើយ!


ថ្ងៃ​នេះ​ក្រុមហ៊ុន Google បាន​ប្រកាស​បន្ថែម​អក្សរ​ចំនួន ១៣​ភាសា​បន្ថែម​ទៀត​ទៅ​លើ​សេវាកម្ម​ផ្ញើ​សារ​អេឡិចត្រូនិក​អនឡាញ​របស់​ខ្លួន gmail ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ភាសា​ខ្មែរ​ផង​ដែរ។

ក្រុមហ៊ុន​អ៊ីនធឺណិត​យក្ស​នេះ បាន​បញ្ចូល​ភាសា​ចំនួន ១៣​បន្ថែម​ពី​លើ​ភាសា​ចំនួន ៥៨ ដែល​បាន​គាំទ្រ​រួច​មក​ហើយ​នៅ​លើ​សេវាកម្ម Gmail កាល​ពី​មុន។ ដូច្នេះ ឥឡូវ​នេះ​ភាសា​សរុប​នៅ​លើ gmail មាន​ទាំងអស់ ៧១ភាសា​ហើយ។ នេះ​អាច​ចាត់​ទុក​ជា​ការ​លើក​ស្ទួយ​កិត្តិយស​កម្ពុជា​មួយ​ផង​ដែរ ដែល​ក្នុង​ចំណោម ១៣ភាសា​ដែល Google បញ្ចូល​ថ្មី​នេះ​មាន​ទាំង​ភាសា​ខ្មែរ​នៅ​ក្នុង​នោះ។

ចំណែក​ឯ ១២ភាសា​ផ្សេង​ទៀត​រួម​មាន៖ ភាសា​អាហ្វ្រិក​ (Afrikanns) អាមិននៀ អាហ្សេបៃហ្សង់ (Azeri) ចិន (ហុងកុង) បារាំង ហ្កាលីហ្សេ ហ្សកហ្ស៊ី ឡាវ ម៉ុងហ្គោល នេប៉ាល់ ស៊ីហាឡា និង​ហ្សូលូ។

ក្រុមហ៊ុន Google នឹង​ព្យាយាម​បង្កើត​ឱ្យ​មាន​ការ​គាំទ្រ​ភាសា​កាន់​តែ​ច្រើន​ថែមទៀត និង​ដំណើរការ​សេវាកម្ម Gmail បាន​រឹតតែ​រលូន។ ភាសា​ទាំង ១៣​ដែល​ទើប​បញ្ចូល​ថ្មី​នេះ​ នឹង​ចាប់​ដំណើរការ​បាន​ទាំង​នៅ​លើ​កម្មវិធី Browser របស់​កុំព្យូទ័រ (Desktop Browser) និង Smartphone Browser ផង​ដែរ៕

សម្រាប់​របៀប​ចូល​ទៅ​កែ​អក្សរ​នៅ​លើ Gmail សូម​អនុវត្ត​តាម​ជំហាន​បន្តបន្ទាប់​មាន​នៅ​ក្នុង​រូប​ណែនាំ​ខាង​ក្រោម។

ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ geeky-gadgets

ឆ្កែចេះនិយាយ នៅខេត្តព្រៃវែង

ឆ្កែចេះនិយាយ នៅខេត្តព្រៃវែង



Neak Pean Hotel Low Season Promotion Till 30 Sep 2014

https://docs.google.com/forms/d/1rdz5WHKXVCoBq4gbEh1kPt_jg3aoILsDOxhocmYZ5tw/viewformYou will get special promotion as below:  
  -  3 nights stay or more, you will free airport transfer (pick up & going back )


Type of Rooms
Room Type
60% OFF
Type of bed
Pax.
Single Room
$55
$22
Single
1
Wood Standard
$65
$26
Double or Twin
2
Wood Superior
$105
$42
Double or Twin
2
Deluxe
$125
$50
Double or Twin
2
Triple
$105
$42
3 Small Beds
3
Family Room 2 Rooms
$140
$56
2 rooms in a Private  House.
4


Khmeroyal Hotel Low Season Promotion Till 30 Sep 2014

https://docs.google.com/forms/d/1rdz5WHKXVCoBq4gbEh1kPt_jg3aoILsDOxhocmYZ5tw/viewformYou will get special promotion as below:  
  -  3 nights stay or more, you will free airport transfer (pick up & going back )
ROOM TYPE

ROOM TYPE



60% OFF
  Type of beds
Pax. For ABF.
Standard (Back)
$65
$26
Double/ Twin
2
Superior (River 1Floor)
$105
$42
Double/ Twin
2
Superior (River 2 Floor)
$115
$46
Double/ Twin
2
Ex-Superior (River 3 Floor)
$125
$50
2 Beds (1S. + 1B.)
3
Triple (Back)
$105
$42
3 Small Beds
3
Deluxe (River 3 Floor)
$125
$50
Double
2
Super-Deluxe (River 3 Floor)
$140
$56
2 Beds (1S. + 1B.)
3

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មដោយឥតគិតថ្លៃចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ Tel: 011 353 634​ / 093 722 227​​ អ៊ីម៉ែល kimsaokun@gmail.com សូមអរគុណ!
Flag Counter

Khmeroyal Hotel