ការប្រព្រឹត្តអំពើឆបោកនៅពេលសុំទិដ្ឋាការគឺជាអំពើល្មើសមួយយ៉ាងធ្ងន់
ធ្ងរ។
អ្នកដាក់ពាក្យសុំដែលប្រព្រឹត្តអំពើឆបោកនឹងមិនអាចទទួលបានទិដ្ឋា
ការនៅពេលឆបោក
ហើយប្រហែលមិនអាចទទួលបានទិដ្ឋាការជារៀងរហូតនៅពេលអនាគត។
ខាងក្រោមនេះគឺជាគំរូនៃអំពើឆបោកខ្លះៗ នៅពេលសុំទិដ្ឋាការ៖
- មិនឆ្លើយសំណួរអោយបានត្រង់ឬពេញលេញ ក្នុងទំរង់ពាក្យសុំ ឬក្នុងពេលសំភាសន៍។
- ឯកសារដែលដាក់មក ដូចជាសំបុត្រកំណើត មិនមានព័ត៌មានពិត។ ការដែលអ្នកទទួលបានឯកសារដោយវិធីណានិងពីទីណានោះគឺវាមិនសំខាន់ទេ បើសិនជាព័ត៌មាននោះមិនពិតហើយនោះ។
- បង្ហាញឯកសារផ្លូវការ ដូចជាសំបុត្រកំណើត ដែលបានទទួលពីប្រភពមិនផ្លូវការ បើទោះបីជាឯកសារនោះជាព័ត៌មានពិតក៏ដោយ។
- បង្ហាញឯកសារដែលបញ្ចាក់ថាមានទំនាក់ទំនងក្លែងក្លាយនឹងគ្នា។
- ដាក់ពាក្យសុំទិដ្ឋាការទេសចរណ៍ ក្នុងពេលអ្នកចង់ទៅស្នាក់នៅ ឬសិក្សានៅសហរដ្ឋអាមេរិក។
រាយការណ៍ពីការបន្លំឆបោកនៅពេលដាក់ពាក្យសុំទិដ្ឋាការ!
ប្រសិនបើលោកអ្នកមានពត៌មាន
ឬភស្ដុតាងច្បាស់លាស់អំពីករណីក្លែងបន្លំឬអំពើមិនគប្បីទាក់ទងនឹង
ករណីទិដ្ឋាការអន្តោប្រវេសន៍ យើងខ្ញុំចង់ដឹងពីរឿងនេះ។
សូមទាក់ទងមកការិយាល័យរបស់យើងខ្ញុំដោយផ្ញើអ៊ីម៉េលមកកាន់ IVPhnomPenh@state.gov
។ ប្រសិនបើលោកអ្នកមានពត៌មាន
ឬភស្ដុតាងច្បាស់លាស់អំពីករណីក្លែងបន្លំឬអំពើមិនគប្បីទាក់ទងនឹង
ករណីទិដ្ឋាការមិនមែនអន្តោប្រវេសន៍
សូមទាក់ទងមកការិយាល័យរបស់យើងខ្ញុំដោយផ្ញើអ៊ីម៉េលមកកាន់ NIVPhnomPenh@state.gov ។