ឆ្នោត​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក (Diversity Visa Program)

ថ្មីៗនេះស្ថានទូតអាមេរិក បានទទួលសំនួរជាច្រើនទាក់ទង នឹងកម្មវិធី Diversity Immigrant Visa (DV) ឫដែលគេច្រើនហៅថាកម្មវិធីឆ្នោតទៅរស់នៅសហរដ្ឋអាមេរិក។
ស្ថានទូតអាមេរិកសូមបញ្ជាក់ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកជាអ្នកបើក និងគ្រប់គ្រងដំណើរការកម្មវិធីឆ្នោត Diversity Immigrant Visa (DV) ។ គ្មានអង្គការឬក្រុមហ៊ុនណាមួយត្រូវបានអនុញ្ញាតិអោយជូនដំណឹងដល់អ្នកចូលរួមលេងឆ្នោតពីការឈ្នះឆ្នោត ឬជំហានបន្ទាប់ក្នុងដំណើរការដាក់ពាក្យសុំទិដ្ឋាការរបស់គេនោះទេ។ បុគ្គលឬអង្គការទាំងឡាយណាដែលអះអាងថាអាចជួយសុំទិដ្ឋាការចូលសហរដ្ឋអាមេរិកអោយអ្នកបាន ក្នុងតំលៃយ៉ាងថ្លៃនោះ សុទ្ធតែកុហកទេ ។ មានតែមន្ដ្រីកុងស៊ុលរបស់ស្ថានទូតអាមេរិកទេទើបមានសិទ្ធិសំរេចលើពាក្យសុំទិដ្ឋាការ ។
កម្មវិធីនេះសំរាប់ឆ្នាំ២០១៥ (DV-2015) បានបិទឈប់ទទួលពាក្យ តាំងពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៣ ម្លេះ។ បេក្ខជន DV-2015 អាចប្រើ confirmation number ដែលលោកអ្នកទទួលបានក្នុងពេលចុះឈ្មោះ ដើម្បីចូលឆែកមើលលទ្ធផលដោយខ្លួនឯង ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៤ តទៅ ដោយចូលទៅកាន់វែបសាយ http://www.dvlottery.state.gov/ESC/ ។ កាលបរិច្ឆេទបើកកម្មវិធី DV-2016 មិនទាន់ត្រូវបានប្រកាសនោះទេ។ ស្ថានទូតអាមេរិក នឹងជូនដំណឹង តាមរយៈវែបសាយ និងទំព័រហ្វេសប៊ុក នៅពេលក្រសួងការបរទេសអាមេរិក ប្រកាសបើកកម្មវិធីនេះ។
សូមចុច link ខាងក្រោម ដើម្បីអានបន្ថែម៖
http://khmer.cambodia.usembassy.gov/warning_diversityvisa.html
ចំពោះពត៌មានបន្ថែម សូមទាក់ទងទៅការិយាល័យកុងស៊ុលរបស់ស្ថានទូតអាមេរិក តាមរយៈអ៊ីមែលនេះ៖ IVPhnomPenh@state.gov



ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មដោយឥតគិតថ្លៃចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ Tel: 011 353 634​ / 093 722 227​​ អ៊ីម៉ែល kimsaokun@gmail.com សូមអរគុណ!
Flag Counter

Khmeroyal Hotel