សេចកី្តព្រមានពីការបន្លំ
សូមចំណាំ៖
ទីភ្នាក់ងារទុច្ចរិតនៅភ្នំពេញបានគាបយកលុយពីអ្នកឈ្នះឆ្នោតផ្សង
សំណាងទៅរស់នៅសហរដ្ឋអាមេរិក (DV) ។
ក្រុមហ៊ុនទាំងនេះបានជួយពលរដ្ឋកម្ពុជាក្នុងការដាក់ពាក្យលេងឆ្នោត
DV នេះ ហើយបន្ទាប់មក ទារថ្លៃសេវាពីអ្នកឈ្នះយ៉ាងច្រើនសម្បើម ។
អ្នកឈ្នះឆ្នោតមិនត្រូវបង់លុយទេ ដើម្បីអាចទទួលបានលេខរបស់គេនោះ
។ គេមិនត្រូវបង់លុយអោយឈ្មួញកណ្តាលយ៉ាងច្រើននោះឡើយ ។
ស្ថានទូតអាចជួយអ្នកឈ្នះឆ្នោតក្នុងការទាក់ទងជាមួយមជ្ឈមណ្ឌលកុង
ស៊ុល Kentucky អោយបន្តធ្វើការលើករណីឆ្នោត DV របស់អ្នក ។មនុស្សឬអង្គការទាំងឡាយណាដែលអះអាងថាអាចជួយសុំទិដ្ឋាការចូល សហរដ្ឋអាមេរិកអោយអ្នកបាន ក្នុងតំលៃយ៉ាងថ្លៃនោះ សុទ្ធតែកុហកទេ ។ មានតែមន្ដ្រីកុងស៊ុលរបស់ស្ថានទូតអាមេរិកទេទើបមានសិទ្ធិសំរេចលើ ពាក្យសុំទិដ្ឋាការ ។ អ្នកដាក់ពាក្យសុំក៏មិនត្រូវរៀបការក្លែងក្លាយឬប្រើឯកសារ ក្លែងក្លាយឡើយនៅពេលដាក់ពាក្យសុំទិដ្ឋាការដែរ ។ បើគេធ្វើដូច្នេះ គេនឹងត្រូវបានបដិសេធចោល ហើយមិនអាចទទួលទិដ្ឋាការចូលសហរដ្ឋអាមេរិកជារៀងរហូត ។ សូមទាក់ទងស្ថានទូតអាមេរិកតាមអ៊ីម៉េល IVPhnomPenh@state.gov បើមានឈ្មួញកណ្ដាលណាមួយគាបទារប្រាក់ពីអ្នក ឬរាយការណ៍ពីអំពើទុច្ចរិត ការបន្លំ អំពើមិនគប្បីទាក់ទងនឹងទិដ្ឋាការ និងអំពើខុសច្បាប់ដទៃទៀតទាក់ទងនឹងទិដ្ឋាការអន្ដោប្រវេសន៍និង មិនមែនអន្ដោប្រវេសន៍ ។
កន្លងមកមានគេហទំព័របន្លំជាគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលសហរដ្ឋ អាមេរិក ។ ក្រុមហ៊ុនខ្លះដែលបន្លំធ្វើជាស្ថាប័ននៃរដ្ឋាភិបាលសហរដ្ឋអាមេរិក បានទារលុយក្នុងការ "បំពេញ" បែបបទលេងឆ្នោត។ អ្នកលេងឆ្នោតមិនត្រូវបង់ថ្លែអ្វីទាំងអស់ក្នុងការបើកគេហទំព័រ ហើយបំពេញពាក្យតាមអ៊ិនធ័រនែត ដើម្បីចូលរួមលេងឆ្នោត DV ។ ក្រសួងការបរទេសអាមេរិកមិនជំរាបអ្នកជាប់ឆ្នោត DV តាមរយៈសំបុត្រឫតាមអ៊ីម៉េលទេ ។ ចំពោះព័ត៌មានលំអិត សូមមើលគេហទំព័ររបស់ក្រសួងការបរទេសអាមេរិក។
From Khmer US Embassy.